ទា​ហាន​នារីចិនពិតជាស្រស់ស្អាត ប៉ុន្តែកុំចង់សាក ប្រយ័ត្ន…!

ជីវិត & សង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែឩសភា ឆ្នាំ2017 ម៉ោង 7:52 នាទី ល្ងាច

ថ្មីៗ​នេះ​សារព័ត៌មាន Shanghaiist បានបង្ហាញ​សកម្មភាព​របស់​ក្រុម​ទា​ហ៊ាន​នារីៗ​ដែល​ម្នាក់ៗ​សុទ្ធ​តែមាន​សម្រស់​ស្រស់ស្អាត​ដូច​ទេព​ធិ​តា ហើយ​សកម្មភាព​របស់​ក្រុម​ទា​ហ៊ាន​នារី​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ជា​សមយុទ្ធ​យោធា​នារី​មួយ​ក្នុង​ខេត្ត Hangzhou ប្រទេស​ចិន ។Image may contain: 5 people, people standing, crowd and outdoor

​ក្រុម​ទា​ហ៊ាន​នារី​ទាំងនោះ​មិន​ត្រឹម​តែមាន​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​មានចំណេះដឹង​ខ្ពស់​ទៀតផង ព្រោះ​ពួកគេ​ម្នាក់ៗ​សុទ្ធតែជា​និ​សិ​ត្ស​ទើប​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ កាលពី​ឆ្នាំមុន ហើយក៏​បាន​ចូលក្នុង​កងទ័ព​នារី​ដោយ​គោលបំណង​គ្រាន់តែ​ចង់​ទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ នេះ​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​របស់​ប្រទេស​ចិន ។

Image may contain: 1 person, standing and outdoor

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ក្រុម​ទា​ហ៊ាន​នារី​ស្រស់ស្អាត​ខាងលើនេះ​ទើបតែ​បង្កើតឡើង​កាលពី​ឆ្នាំ​ន​មុន ហើយ​ក្នុងពេល​ថ្មីៗ​កន្លងទៅនេះ​ពួកគេ​បានធ្វើ​សមយុទ្ធ​មួយ​នៅក្នុង​ខេត្ត Hangzhou ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​ទៅកាន់​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ចិន ក្នុងពេល​ខាងមុខ ។​

Image may contain: 1 person, standing and outdoor

​គួរ​បញ្ជាក់ដែរថា យោងតាម​ការិយាល័យ​ស​ន្តិ​សុខ​សាធារណ​របស់​ចិន​បាន​និយាយថា ក្រុម​ទា​ហ៊ាន​នារី​ខាងលើនេះ​បាន​ជួយ​បង្កើន​ភ្ញៀវទេសចរ​រហូតដល់ ១៣,៥០០ នាក់ (​ឆ្នាំនេះ​) និង ជួយ​បញ្ឈប់​ឥរិយាបទ​មិន​សមរម្យ​បាន ៨,៤០០ ករណី ។​ ​បច្ចុប្បន្ននេះ​នៅក្នុង​ប្រទេស​ចិន ស្ត្រី​ត្រូវបាន​គេ​ចាត់ទុកជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ៕ ម៉ា​នី (​ប្រភព​៖ ស្ត​ម​)

Image may contain: ></p> <p><strong>ប្រភព៖ <a href=pmhotnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


loading...

អត្ថបទថ្មីៗ

អត្ថបទពេញនិយម

No result found!

ពាណិជ្ជកម្ម

loading...