ទីតាំងធ្វើតេស្តធ្វើនុយក្លេអ៊ែរកូរ៉េខាងជើង បញ្ចេញសកម្មភាពដ៏គួរឲ្យសង្ស័យទៀតហើយ! (Video inside)

ជីវិត & សង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែឩសភា ឆ្នាំ2017 ម៉ោង 8:37 នាទី ល្ងាច

(វ៉ាស៊ីនតោន)៖ រូបភាពពី​ប្រព័ន្ធផ្កាយរណបកាលពីពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពមួយចំនួនដែល​នៅតែបន្តនៅក្នុងទីតាំងដែលទុកសម្រាប់ធ្វើតេស្តនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ក្នុងនោះគេសង្កេត​ឃើញចំហាយទឹកភាយចេញពីតំបន់រូងភ្នំ នៅក្បែរទីលានបាល់ទាត់តូចមួយផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ ដកស្រង់ពីវែបសាយ​តាមដានសកម្មភាព​កូរ៉េខាងជើង 38 North នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៧។

ទោះបីជាបែបនេះក្តី ក្រុមតាមដាន​សកម្មភាពកូរ៉េខាងជើង​ខាងលើនេះ មិនអាច​សន្មត់ឲ្យច្បាស់​ឡើយថា តើសកម្មភាពដូច​ដែលផ្កាយរណបថតបាន ជាការបង្ហាញពី​គំរោងធ្វើតេស្តនុយក្លេអ៊ែរ​ដែលត្រូវបាន​លុបចោល, ជាការផ្អាកបណ្តោះ​អាសន្នសិន, ឬមួយក៏ជា​ការត្រៀមធ្វើតេស្តសាជាថ្មីនោះឡើយ។ វែបសាយ 38 North បានសរសេរ​យ៉ាងដូច្នេះថា «មនុស្សជា​ច្រើនបានបង្ហាញ​វត្តមាននៅ​ពាសពេញ​តំបន់ធ្វើតេស្ត​នុយក្លេអ៊ែរ នៅក្នុងរូបភាព​ដែលគេថតបាន​ចុងក្រោយ។ ទោះបីជា​បែបនេះក្តី វាគឺជារឿង​មិនធម្មតា ប៉ុន្តែក៏អាចជា​ការខិតខំប្រឹងប្រែង​ក្នុងន័យ​បោកប្រាស់ តាមប្រព័ន្ធផ្សព្វ​ផ្សាយរបស់កូរ៉េខាងជើង​ក៏ថាបាន»

គួរបញ្ជាក់ថា មានការចេញផ្សាយ​ពីការសន្និដ្ឋានថា​ កូរ៉េខាងជើង​អាចធ្វើតេស្ត​នុយក្លេអ៊ែរ នៅចំទិវាសំខាន់ៗ​របស់ជាតិដូចជា​ ថ្ងៃខួបកំណើតបិតាស្ថាបនិក និងថ្ងៃខួបកំណើតកងទ័ពជាដើម ប៉ុន្តែការ​ធ្វើតេស្តលើកទី៦​ ដែលគេភ័យខ្លាចនោះមិនទាន់បានកើត​មានឡើងនោះឡើយ ដោយវាបាន​ជំនួសមកវិញ​នូវការធ្វើតេស្តមីស៊ីល​បរាជ័យចំនួនពីរ​លើកទៅវិញ៕

ប្រភព​ freshnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


loading...

អត្ថបទថ្មីៗ

អត្ថបទពេញនិយម

No result found!

ពាណិជ្ជកម្ម

loading...