ធ្ងន់កហើយ! សភាតំណាងរាស្រ្តអាមេរិក «បោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ទណ្ឌកម្មថ្មីទៀត ទៅលើកូរ៉េខាងជើង!»

ជីវិត & សង្គមថ្ងៃសុក្រ ទី05 ខែឩសភា ឆ្នាំ2017 ម៉ោង 8:46 នាទី ល្ងាច

(វ៉ាស៊ីនតោន)៖ ជាមួយការប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តដាក់សម្ពាធផ្នែកសេដ្ឋកិច្ច​ឲ្យកាន់តែខ្លាំងបន្ថែមទៀត ទៅលើកូរ៉េខាង​ជើង សភាតំណាងរាស្រ្តអាមេរិក​ ដែលគ្រប់គ្រងដោយ​គណបក្សសាធារណរដ្ឋ នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បានបោះឆ្នោត​គាំទ្រ​យ៉ាងពេញទំហឹង ចំពោះការដាក់ទណ្ឌកម្មថ្មី​ទៅលើទីក្រុង​ព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន​ Japan Times នៅព្រឹកថ្ងៃសុក្រ​ ទី០៥ ខែឧសភា ឆ្នាំ២០១៧។

ក្រុមអ្នក​តំណាងរាស្រ្តបានគាំទ្រ​ការអនុម័តវិធានការ​ខាងលើនេះ នៅក្នុងសំឡេង ៤១៩សំឡេងទល់នឹង​០១សំឡេង ស្របពេលដែល​​ភាព​តានតឹងនៅតែ​បន្តកើនឡើង ជុំវិញការរីកចម្រើន​ទៅមុខនៃកម្មវិធី​អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់ប្រទេស​កូរ៉េខាង​ជើង។ យ៉ាងណាមិញ​វិធានការ​ស្តីពីការដាក់​ទណ្ឌបន្ថែមថ្មី ដែលមានគោលដៅ​លើ​វិស័យ​ឧស្សហ​កម្ម​​ដឹក​ជញ្ជូន និងការ​កេង​ចំណេញ​ ក៏ដូចជាជិះជាន់​លើ​កម្លាំង​ពល​កម្ម​​​​ប្រជាពលរដ្ឋនោះ  នឹងត្រូវឆ្លងកាត់​ការសម្រេចព្រឹទ្ធសភា​មួយដំណាក់​​កាល​​ទៀត​។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ​សភាអាមេរិក​ក៏បានអនុម័តលើច្បាប់ថ្មី​មួយដែលនឹងលុប ហើយជំនួសច្បាប់សុខាភិបាល Obamacare របស់អតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយច្បាប់សុខាភិបាល​ថ្មីរបស់ លោក ដូណាល់ ត្រាំ ផងដែរ៕

ប្រភព​ freshnews


ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


loading...

អត្ថបទថ្មីៗ

អត្ថបទពេញនិយម

No result found!

ពាណិជ្ជកម្ម

loading...